ខេត្តកែប, ព្រឹកថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងសហការី បានរៀបចំកិច្ចប្រជុំទទួល គណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដើម្បីសិក្សាអំពីបញ្ហាប្រឈម និងដំដោះស្រាយបញ្ហា ប្រឈមនានាដែលរាំងស្ទះដល់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងខេត្តកែប ក្នុងន័យប្រមូលធាតុចូលសម្រាប់ ពិភាក្សាជាមួយគណៈកម្មការអន្តរក្រសួងនាពេលខាងមុខ។
ឆ្លៀតក្នុងឱ្យនេះ ឯកឧត្តម យ៉េត វីណែល ក៏បានពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកែប ផងដែរ។
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប អំពីបញ្ហាប្រឈម និងសំណូមពររបស់មន្ទីរជូន ឯកឧត្តមប្រធានប្រតិភូ និងក្រុមការងារ អ.គ.ហ.។ ស្របពេលនោះដែរ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក៏បានថ្លែងអំណរអរគុណ ឯកឧត្តមប្រធានប្រតិភូ និងថ្នាក់ដឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែយកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហាប្រឈមនានា របស់មន្ទីរដែលបានសំណូមពរទៅនាពេលកន្លងមក។ កិច្ចប្រជុំនេះ មានសមាសភាពអ្នកចូលរួមចំនួន ៣០ នាក់ ។